កាលបរិច្ឆេទ: ១០ តុលា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
ក្នុងឱកាសខួបលើកទី៨នៃទិវា World Wellness Weekend ដែលជាគំនិតផ្តួចផ្តើមនៅលើពិភពលោកដើម្បីលើកកម្ពស់សុខុមាលភាព អាហារូបត្ថម្ភ សន្តិភាពផ្លូវចិត្ត និងភាពរហ័សរហួន ក្រុមហ៊ុនខនហ្វីរេលបានសហការជាមួយសណ្ឋាគារ Penh House ដើម្បីធ្វើការតាំងពិព័រណ៍រូបថត និងដាក់ឱ្យភ្លក់ផលិតផលរបស់ខ្លួន។
អ្នកទស្សនាអាចស្វែងយល់ពីប្រវត្តិរបស់ក្រុមហ៊ុនខនហ្វីរេលតាមរយៈរូបថតជាច្រើន មានចាប់ពីរូបថតទាក់ទងនឹងចម្ការដំណាំរហូតដល់ផលិតផលសម្រេច។
ក្រុមហ៊ុនក៏បានដាក់ឱ្យភ្លក់ស្រា Mekong Crémant ទៅដល់អ្នកដែលចង់ដឹងចង់ភ្លក់ ដើម្បីបង្ហាញពីផលិតផលទាំងអស់ដែលក្រុមហ៊ុនអាចធ្វើបានក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ហើយស្រានេះផលិតឡើងពីទឹកត្នោតនៃខេត្តកំពង់ស្ពឺ។
សណ្ឋាគារ Penh House ដែលជាដៃគូសហការជាមួយក្រុមហ៊ុនខនហ្វីរេលក៏មានដាក់លក់ ដាក់ឱ្យភ្លក់តាមបន្ទប់ ដាក់តាំងនៅភោជនីយដ្ឋាននូវផលិតផលទាំងអស់របស់ក្រុមហ៊ុនខនហ្វីរេល ដើម្បីបង្ហាញទៅដល់អតិថិជនមកពីគ្រប់ទិសទីនៅលើសកលលោក និងពេញឆ្នាំតែម្តង៕